គណៈប្រទិភូខេត្តសៀមរាបអញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅសមរភូមិមុខ


នៅរសៀលថ្ងៃ អង្គារ ទី ០៣ ខែ មេសា ឆ្នាំ២០១៨ នេះ គណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និង ថវិកាមួយចំនួន ចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ យោធភូមិភាគទី៤ ប្រចាំទិសទី២ និង អង្គភាពវរៈសេនាតូចលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងសៀមរាប ឈរជើងតំបន់អូរកូនតឹង ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប តំបន់ព្រៃស្អាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ប្រពៃណីជាតិខ្មែរយើងខាងមុខ ។

លោកឧត្តមសេនីយត្រី កា ដែត មេបញ្ជាការរងតំបន់ប្រតិបត្តិការសិករងសៀមរាប ធ្វើសេចក្តីរាយការ អំពីស្ថានភាពសន្តិសុខនៅ ក្នុងតំបន់ភូមិសាស្ត្រតាមបណ្តោយខ្សែព្រំដែន និង ស្ថានភាពជីវភាពរស់នៅរបស់កងទ័ព ។ ក្រោយពេលដែលសភាពការណ៍នៅតាមបណ្តោយបន្ទាន់ព្រំដែនមានសភាពស្ងប់ស្អាត់ បានក្លាយជាសមរភូមិកំពុងអភិវឌ្ឍន៍តំបន់ព្រំដែនសន្តិភាព និង បានធ្វើឲ្យអង្គភាពធ្វើការពង្រឹងបណ្តុះបណ្តាល ហ្វឹកហ្វឺនដល់នាយ និង ពលទាហាន ឲ្យកាន់យល់ច្បាស់អំពីយុទ្ធសាស្ត្ររបស់កងទ័ព ក្នុងការលើកកម្ពស់ដល់វិស័យកងទ័ព ព្រមទាំងបានធ្វើការកសាងអង្គភាព តាមរយៈសម្ព័ន្ធមេត្រីភាព ក្នុងការឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ ពីបណ្តាក្រសួង មន្ទីរ ស្ថាប័ន សប្បុរសជនផងដែរ ។

មានប្រសាសន៍សំណេះសំណាលជាមួយនាយទាហាន និង ពលទាហាន ក្នុងឱកាសប្រជាជនកម្ពុជា រៀបចំ ទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ខាងមុខ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដ៏ដូចសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង អគ្គបញ្ជាការ តែងតែនឹកគិតដល់បងប្អូនជានាយទាហាន ពលទាហាននៅសមរភូមិមុខ តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ អំពីសុខភាព និង ជីវភាពរស់នៅរបស់បងប្អូនកងយោធពលខេមរភូមិន្ទយើង ។

ឯកឧត្តមបណ្ឌិតក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំងអស់ ដោយបញ្ជាក់ថា ក្រោយពីបងប្អូនបានវិលត្រឡប់ពីការបំពេញភារកិច្ច នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មកឈរជើងនៅលើទីតាំងចាស់របស់ខ្លួនវិញ សូមបងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំ នូវយុទ្ធវិធី យុទ្ធសាស្រ្តរបស់កងទ័ព ព្រមទាំងបានលើកឡើងពីសភាពការណ៍នយោបាយក្នុង និង ក្រៅប្រទេស និង បានគូសបញ្ជាក់ថា កងទ័ពគឺជាកងកម្លាំងការពារបូរណភាពទឹកដី ការពារប្រមុខរាជរដ្ឋាភិបាលស្រប ច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ។ ម៉្យាងទៀតទោះបីស្ថានការណ៍នៅតាមបណ្តោយ ព្រំដែនកម្ពុជា ថៃ បានវិលមករកដូចសភាពដើមក៏ដោយ បងប្អូនទាំងអស់ក៏ត្រូវត្រៀមលក្ខណៈនៅគ្រប់វិនាទី ក្នុងការជួយអន្តរាគមន៍ នូវពេលមានសភាពការណ៍ណាមួយកើតឡើង ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាង ជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំ បន្លែបង្កា និង ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ជីវភាពកងទ័ព ក្នុងអង្គភាព និង គ្រួសារកងទ័ព សំខាន់លើការគ្រប់គ្រង និង ថែរក្សានូវគ្រឿងបំពាក់សម្ភារៈកងទ័ពឲ្យបានល្អ ក្នុងការទ្រទ្រង់នៅពេលមានសភាពការណ៍ណាមួយកើតឡើង ។

ឯកឧត្តមបណ្ឌិតក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិ ប៊ុន រ៉ានី ហ៊ុន សែន ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះកងទ័ពដែលបានកំពុងបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិកម្ពុជា ទាំងជីវភាពរស់នៅ និង សុខភាព ។ ម៉្យាងទៀតថ្ងៃនេះ គណៈប្រតិភូខេត្តបានផ្តល់នូវជាគ្រឿងឧបភោគបរិភោគ ដល់បងប្អូនជានាយទាហាន ពលទាហាននៃយោធភូមិភាគទី៤ ប្រចាំទិសទី២ និង អង្គភាពវរៈសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ក្នុងស្ថានភាពកសាងទីតាំង និង ហ្វឹកហ្វឺន ព្រមទាំងបានបួងសួងដល់បារមីដ៏សក្តិសិទ្ធដែលគង់ប្រថាប់នៅ លើទឹកដីប្រវត្តិសាស្រ្ត ខេត្តសៀមរាប តាមជួយបីបាច់ថែរក្សា ដល់កងកម្លាំងទាំងអស់ ឲ្យជួបតែសេចក្តីសុខចម្រើន ដើមី្បចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព សំដៅឆ្ពោះទៅការអភិវឌ្ឍន៍រីកចម្រើនជូនដល់ប្រជាពលរដ្ឋ ឲ្យដល់ត្រើយសុភមង្គមតទៅថ្ងៃអនាគត ។

អំណោយដែលគណៈប្រតិភូបានប្រគល់ជូនដល់ទីបញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤ នូវស្រាបៀរ ៤០កេស, មី៤០កេស មាន់២០ក្បាល ជ្រូក១ក្បាល ថវិកា ៥លានរៀល , អង្គភាពវរៈសេនាតូចលេខ១ មានគ្រឿងឧបភោគបរិភោគ ចំនួន ២៣មុខ និងថវិកា សរុប ៦លានរៀល ក្នុងនោះបានចែកជូនយោធិនម្នាក់ៗ ៤ម៉ឺនរៀលផងដែរ ៕

 32308

 32305

 32302

 32297

 32312

 32303

 32321

 32310

 32311

 32298

 32319

 32318

 32314

 32306

 32304

 32307

 32313