សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរអង្គព្រះមហាក្សត្រយាងទៅប្រទេសជប៉ុន

32519

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃសុក្រ ០៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះ​បាទ​សម្តេច ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គយាងទៅប្រទេសជប៉ុន។

សូមជំរាបថា ព្រះអង្គយាងទៅប្រទេសជប៉ុននាពេលនេះ គឺដើម្បីចូលរួមសម្ពោធមហាសាលប្រជុំ Nalanda Mahavihara និងបុណ្យរំលឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រជប៉ុន ។

តាមរយៈព្រះរាជដំណើរយាង​​ទៅប្រទេស​ជប៉ុន​របស់ព្រះអង្គនាពេលនេះ​ គឺ​ជា​ព្រះរាជដំណើរ​​ដែល​នឹង​ជួយ​ពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំនងនៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-ជប៉ុន អោយកាន់តែល្អប្រសើរ មាន​ន័យ​ថា ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​មិត្ត​ភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ព្រះ​រាជាណា​ចក្រ​កម្ពុជានិង​ប្រទេស​ជប៉ុន ​ឲ្យកាន់​តែ​មាន​ភាព​រឹង​មាំ ​និង​ទូលំ​ទូលាយ​ថែម​ទៀត។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខ សន្តិភាព តរៀងទៅ៕

 32515

 32523

 32517

 32521

 32522

 32514

 32516

 32518

 32520