មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បាននាំយកគ្រឿងចក្រចុះធ្វើការពង្រឹងតួទំនប់នៃប្រព័ន្ធស្រោចស្រព ពាមល្វា

32526

ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បាននាំយកគ្រឿងចក្រចុះធ្វើការពង្រឹងតួទំនប់នៃប្រព័ន្ធស្រោចស្រព ពាមល្វា ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ជូនថា ប្រព័ន្ធស្រោចស្រព ពាមល្វា បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពដល់ផ្ទៃដីស្រែវស្សា ចំនួន ១.១៧៦ ហិកតា ស្រែប្រាំង ១១០ ហិកតា ស្រែដើមរដូវ ៥០ ហិកតា និងដំណាំរួមផ្សំ ចំនួន ២០ ហិកតា ។ ក្រៅពីផ្តល់ទឹកស្រោចស្រព ប្រព័ន្ធនេះ ក៏មានតួនាទីកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោតផងដែរ ។

 32528

 32527

 32526

 32525

 32524