ឯកឧត្តម យឹម ឆៃលី សំណូមពរកាត់បន្ថយការប្រើប្រាស់ និងការនាំចូលផលិតផលពីក្រៅប្រទេសដើម្បី លើកស្ទួយ ផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ដូចជួយប្រជាពលរដ្ឋអោយមានការងារធ្វើ

32556

កំពង់ឆ្នាំងៈ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានថ្លែងថាៈ ដើម្បីលើកកំពស់ ផលិតផលរបស់ខ្មែរ ភូមិមួយផលិតផលមួយ ឲ្យឈានដល់ និងសម្រេចតាមគោលដៅ គឺ
ត្រូវផ្តើមពីយើងទាំងអស់គ្នាត្រូវកាត់បន្ថយការប្រើប្រាស់ និងការនាំចូលផលិតផលពីក្រៅប្រទេស ។
ឯកឧត្តមបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយចំណតរថយន្តមិត្តភាពកម្ពុជា ជប៉ុន ខេត្តកំពង់ឆ្នាំង និងទិវា
លើកកំពស់ការប្រើប្រាស់ផលខ្មែរលើកទី១ យុទ្ធនាការទិញ
ផលលិតផលខ្មែររដូវកាលទី៣ ដែលបានធ្វើឡើងនៅស្ថានីយចំណតរថយន្តថ្មីមួយ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។ ឯកឧត្តមបានបន្តថាៈ ក្នុងនាមក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មការជាតិជំរុញចលនាភូមិ១ផលិតផល១ ឯកឧត្តមសូមអំពាវនាវដល់បង
ប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេស សូមចូលរួមការប្រើប្រាស់ផលិតផលរបស់ខ្មែរ ព្រោះថាការប្រើប្រាស់ផលិតផលខ្មែរ គឺដូចជួយការងារអោយប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យមានការងារធ្វើ ដើម្បីបានជួយលើកស្ទួយជីវភាពរស់នៅរបស់គាត់។ នៅក្នុងទិសដៅនេះយើងអាចពង្រឹងការប្រកួតប្រជែង ផលិតផលក្នុងស្រុកជាមួយទំនិញដែលមិនចាំ បាច់មួយចំនួនដែលនាំចូលពីក្រៅប្រទេស ។ យើងនឹងអាចកាត់បន្ថយជាបន្តបន្ទាប់តាម
រយៈ ផលិតផលខ្មែរភូមិ១ផលិតផល១ ។ ដោយបទពិសោធន៍កន្លងមកបានបង្ហាញថាៈ ផលិតផលខ្មែរភូមិ១ផលិតផល១
នឹងមានឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
ជាបន្តបន្ទា ប់ និងបានលើកកំពស់ជីវភាពប្រជាពលរដ្ឋខ្មែរ ឲ្យកាន់តែប្រសើរឡើងផងដែរ។ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅក្នុង
ឱកាសនោះ បានលើកឡើងថាៈការស ម្ពោធដាក់ឲ្យប្រើប្រាស់
នូវស្ថានីយ៍ចំណតរថយន្តនៅទីនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ខេត្តកំពង់ឆ្នាំង ។ ស្ថានីយថ្មីនេះនឹងធ្វើឲ្យប្រជាពលរដ្ឋ មានការងារធ្វើ តាមរយៈការតាំងលក់នូវផលិតផល ដែលជាស្នាដៃរបស់ខ្លួន ដែលអាចជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋបានមួយកំរិតថែមទៀត ។ ក្នុងនាមអាជ្ញាធរ ខេត្ត ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុនដែលបានជួយរៀបចំកសាងឲ្យមានចំណតស្ថានីយ៍រថយន្តមួយនេះ នៅលើ
ទឹកដីខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមក្នុងកម្មវិធីនេះបានអោយដឹងថាៈ ការសាងសង់ចំណតស្ថានីយរថយន្ត កម្ពុជាជប៉ុននេះ បានចំណាយទឹកប្រាក់ជាង៤៤ម៉ឺនដុល្លា លើផ្ទៃដីសរុបជាង ៥.៦០០ម៉ែត្រការ៉េ ចាប់សាងសង់ នៅថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅ ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៨ រយៈពេលសាងសង់១១ខែ សាងសង់ឡើងតាមរចនាបទខ្មែរមានស្តង់
ដាអន្តរជាតិ ជួយដល់សម្រួលដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ៕

 32563

 32566

 32554

 32567

 32562

 32559

 32553

 32555

 32561

 32565

 32560

 32557

 32558

 32564