ឯក​ឧត្តម ​ហ៊ុន​ ម៉ាណែត អញ្ជើញ​បិទ​សន្និបា​ត​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​ខេត្ត​ស្វា​យរៀង

32643

ស្វាយ​រៀង៖ ថ្លែងក្នុង​ពិធី​បិទ​សន្និបា​ត​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នៅ​ខេត្ត​ស្វា​យរៀង​ ថ្ងៃ​ទី​០៨​ ខែ​មេសា​ ឆ្នាំ​២០១៨ ឯក​ឧត្តម ​ហ៊ុន​ ម៉ាណែត ​បាន​លើក​ឡើង​ថា Facebook គឺ​ជា​កាំបិត​មុខ​ពីរ​តែង​ តែ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ពិត​ និង​មិន​ពិត​ ជា​ពិសេស​រដូវ​កា​លបោះឆ្នោ​តជិត​នឹង​ចូល​មក​ដល់។

ឯក​ឧត្តម​បន្ត​ថា​ ប្រជាព​លរដ្ឋ​ទូទៅ​តែង​តែ​ទទួល​បាននូ​វព័​ត៌មា​ននៃកា​រ​ឃោសនា​ផ្សេង​ៗ ដែល​ឃោស​នា​ខ្លះ ​គឺ​ជាសន្យាទាំ​ងប្រថុយ​ប្រថាន​បែប​បោក​ប្រាស់​ និង​ថែម​ទាំង​បាន​បង្កប់​ន័យ​ផ្តល់​ផល​ប្រយោជន៍​បញ្ឆោត ​ជា​ថ្នូរ​នៃ​ការ​គាំទ្ររបស់​បក្ស​ផ្ទាល់ខ្លួន​។
ឯក​ឧត្តម​បន្តថា ​គេ​តែង​តែដើ​របំភ្លៃ​ការ​ពិត​ តាម​គ្រប់​រូប​ភាព ​បង្កចលាចលសង្គម​ និង​បង្អាប់​ជាតិ​ឯង​ តែ​ទោះ​ជាយ៉ា​ងណាយើង​សង្ឃឹម​ជឿជា​ក់​ទៅលើយុ​វជន​អ្នក​ខេត្ត​ស្វាយ​រៀង​ ជា​ពិសេសបង​ប្អូន​បងស​កម្មជនយុវ​ជន​នៅ​តាមមូលដ្ឋា​នទាំង​អស់​ អាច​ធ្វើកា​រ បែង​ចែក​បាន​យ៉ាង​ ច្បាស់​នូ​វអ្វី​ជាភាព​ដែល​អាច​ទៅ​រួចនៅ​ក្នុង​សច្ចៈភា​ពពិត​ប្រាក​ដ អ្វី​ជាកា​របោកប្រាស់​ ហើយ​អ្វី​ដែល​យើង​ទទួល​បាន​ពិត​ និង​កំពុង​មាន​ពិត​។ យើង​អាច​ធ្វើកា​រសិក្សាអំ​ពីស្ថាន​ភាព​សេដ្ឋ​កិច្ច​ នយោបាយ​ និង​សង្គម ​ក្រោម​ការ​ដឹក​នាំរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​កំពុង​ធ្វើ​ឱ្យប្រទេស​ជាតិ​មាន​សុខសន្តិភាព ​ស្ថិរ​ភាព​ មាន​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​ និង​ធ្វើ​ឱ្យប្រជាជន​រស់​នៅក្នុ​ងភា​ពសុខ​សាន្ត​ និង​មាន​ជីវ​ភាព​ធូរធា​។

ឯក​ឧត្តម ​បាន​ថ្លែង​អំណរ​គុណយ៉ា​ងជ្រាល​ជ្រៅ​ចំពោះបង​ប្អូន​ក្រុម​ការ​ងារ​យុវជន​ ទាំង​អស់​ដែលក​ន្លង​ មក ​រហូត​មកដ​ល់ពេ​លនេះ ​និង​ថ្ងៃអនាគត​ តែ​ងតែផ្ត​ល់យុតិ្តធ​ម៌ ​ជំនឿ ​សេចក្តី​ស្រលាញ់ និង​ការ​គាំទ្រ​ ចំពោះ​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ពេល​វេលា​ និង​សូម​អរគុណ​ដល់​ថ្នាក់​ដឹក​នាំ​ ក្រុម​ការ​ងារ ​គណៈ​ពង្រឹង ​ក្រុម​ការ​ងារ​យុវ​ជន​ទាំងអស់​ ចំពោះទឹ​កចិត្ត​ ឆន្ទៈ ​និង​សកម្មភាព​ដ៏​ឧត្តុង្គ​ ឧត្តម​របស់ ​បង​ប្អូន​ក្នុង​ការជួយដ​ល់​យុវជន​ និ​ងប្រជាជន​ទូទៅ​តាម​មូល​ដ្ឋាន​របស់ខ្លួន ​ដែល​នេះ​គឺ​ជា ប្រភព​កម្លាំង ​ចលករ​ដ៏មា​នសារ​សំខាន់ ​និង​បានធ្វើ​ឱ្យគណបក្ស​កាន់​តែ​មាន​លទ្ធភា​ពថែម​ទៀត​ ក្នុង​ការ​បំពេញ​ភារ​កិច្ច​បម្រើជា​តិ ​និង​ប្រជាជន​យើង​នៅ​គ្រប់ទិស​ទី​៕

 32643

 32642

 32647

 32646

 32644

 32645