កម្ពុជា និង JICA ចុះហត្ថលេខាគម្រោងផ្គត់ផ្គង់ទឹកស្អាត ទីប្រជុំជនលើ ៣ចំណុច

32854

គម្រោងពង្រឹងសមត្ថភាពរដ្ឋបាលលើប្រព័ន្ធផ្គត់ផ្គង់ទឹក ស្អាតទីប្រជុំជនក្នុងប្រទេសកម្ពុជាដែលមានរយៈពេល៤ឆ្នាំ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ ដោយផ្ដោតលើ ៣ចំណុច។

ទី១- ពង្រឹងសមត្ថភាពអគ្គនាយកដ្ឋានទឹកស្អាត ក្នុងការតាក់តែង និងពង្រឹងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រង ការផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន និងបទបញ្ញត្តិផ្សេងៗ ព្រមទាំងការគ្រប់គ្រងប្រតិបត្តិករទឹកស្អាត។

ទី២- បង្កើនសមត្ថភាពអគ្គនាយកដ្ឋានទឹកស្អាត ក្នុងការណែនាំ និងត្រួតពិនិត្យរដ្ឋាករទឹកខេត្ត។

ទី៣-បង្កើតប្រព័ន្ធអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងអគ្គនាយកដ្ឋានទឹកស្អាត។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងដោយលោក ឯក សុនចាន់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Yuichi Sugano ប្រធានទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា (JICA) នៅទីស្ដីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

គួរបញ្ជាក់ថា JICA គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបាននិងកំពុងចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតទាំង ផ្នែករឹង និងទន់ នៅប្រទេសកម្ពុជា។ បច្ចុប្បន្ន JICA បានសាងសង់បរិក្ខារផ្គត់ផ្គង់ទឹកស្អាតជាច្រើននៅតាមបណ្ដាខេត្ត និងរាជធានី ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម កំពត ពោធិ៍សាត់ ខេត្តព្រះសីហនុជាដើម។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នាពេលនេះ គឺជាគម្រោងសហប្រតិបត្តិការបច្ចេកទេសលើកទី៤ ដែល JICA ផ្ដល់ មកប្រទេសកម្ពុជា ដោយគិតចាប់តាំងពីឆ្នាំ២០០៣មក។ គម្រោងនេះនឹងត្រូវចាប់ផ្ដើមអនុវត្តន៍ ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០១៨នេះ៕

Cambodia and JICA Signs Agreement for the Project on Urban Water Supply Project

09 April 2018
========================================

The Project to Strengthen Administrative Capacity on Urban Water Supply System for 4 years period in Cambodia was signed on April 9, 2019 which focus on 3 main points.

1) Strengthen the capacity of the General Department of Water Cleaning to develop and enforce the law on urban water supply management and regulations, and management of clean water operators.

2) To increase the capacity of the General Department of Water Supply in the introduction and supervision of the Provincial Water Authority.

3) TO develop the human resource development system in the Department of Water Supply.

The signing ceremony was held by Ek Sok Chan, Secretary of State, Ministry of Industry and Handicrafts, and Mr. Yuichi Sugano, President of Japan Agency for Cooperation and Cooperation (JICA), at the Ministry of Industrial and Handicraft.

 32854