កម្ពុជាបោះឆ្នោតគាំទ្របេក្ខភាពស៊ុយអ៊ែតជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប


ភ្នំពេញ: ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ជូនលោកស្រី Anna Maj Hulgard ឯកអគ្គរដ្ឋទូតស៊ុយអ៊ែតប្រចាំកម្ពុជា អំពីការសម្រេចរបស់រាជរដ្ឋាភិបាល កម្ពុជាគាំទ្របេក្ខភាពប្រទេសស៊ុយអ៊ែតជាសមាជិកមិនអចិន្ត្រៃយ៍របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០១៧-២០១៨ ។ ការបោះឆ្នោតប្រព្រឹត្តទៅនៅទៅក្រុងញូវយ៉ក នាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដោយកម្ពុជាបោះឆ្នោតគាំទ្របេក្ខភាពរបស់ស៊ុយអ៊ែត។
ការ ថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយលោកស្រី Anna Maj Hulgard ឯកអគ្គរដ្ឋទូតប្រទេសស៊ុយអ៊ែត ចប់អាណត្តិប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស។
លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកកាសែត ថាឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់សុខុនបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងការជួយឧបត្ថម្ភ របស់ប្រទេសស៊ុយអ៊ែត ចំពោះប្រទេសកម្ពុជា ដែលចាប់ផ្តើមមាននៅដើមទសវត្សទី ៨០ក្នុងពេលនោះដែលកម្ពុជាស្ថិតនៅក្រោមការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់លោកខាងលិច នៅពេលនោះរដ្ឋាភិបាលនៃប្រទេស៊ុយអ៊ែតបានមានទំនាក់ទំនងជាមួយសាធារណរដ្ឋ ប្រជាមានិតកម្ពុជា ហើយក៏បានផ្តល់ការជួយឧបត្ថម្ភ និងគាំទ្រមកដល់កម្ពុជា តាំងពីពេលនោះមក។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកស្រី Anna Maj Hulgardឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការពង្រឹងនិងពង្រីកនិងកិច្ចសហប្រតិបត្តិការ លើគ្រប់ផ្នែករបស់ប្រទេសទាំងពីរ។
លោកស្រី Anna Maj Hulgard  បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលភាពផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់កម្ពុជាគឺជាការរីកចំរើនមួយគួរឲ្យកោតសរសើរ ។ លោកស្រីមានការចាប់អារម្មណ៍ចំពោះបរិយាកាសទាក់ទាញវិនិយោគទុននៅកម្ពុជា ហើយលោកស្រីនឹងជម្រុញឲ្យមានការទំនាក់ទំនងផ្នែកធុរៈកិច្ចររវាង ប្រទេសទាំងពីរ។
លោកស្រី Anna Maj Hulgard បានបន្តថា អ្នកដែលមកទទួលបន្តជាឯកអគ្គរដ្ឋទូតស៊ុយអ៊ែតបប្រចាំកម្ពុជា នឹងទទួលបានការជួយឧបត្ថម្ភពីក្រសួងការបរទេស និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្តទៅទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់លោកស្រី Anna Maj Hulgard  ដែលបានរក្សានៅការវាយតម្លៃដ៏ត្រឹមត្រូវមួយចំពោះប្រទេសកម្ពុជា និងអរគុណចំពោះការជម្រុញអ្នកវិនិយោគទុនមកកម្ពុជា ពិសេសគឺការសរសេរអត្ថបទរបស់លោកស្រី ស្តីពីកម្ពុជាជាគោលដៅសម្រាប់ធុរៈកិច្ចមករកស៊ីនៅកម្ពុជា ដែលនេះគឺជាការរួមចំណែកមួយដ៏សកម្មរបស់លោកស្រី ក្នុងការជួយដល់ការអភិវឌ្ឍន៍នៅកម្ពុជា៕

Prak Sokhun 29-6-2016 (1)

Prak Sokhun 29-6-2016 (2)