ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនកងទ័ពនៅកងពលតូចអន្តរាគមន៍លេខ១១

32864

(កំពត)៖ ឆ្នាំនេះ ក៏ដូចជា ឆ្នាំមុនៗដែរ ក្នុងឱកាសនៃ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្នុងនាមជាអង្គភាពចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រុមហ៊ុន ឡុង ស្រេង ចំការកៅស៊ូបឹងកេត និងកងពលតូចអន្តរាគមន៍លេខ ១១ បានប្រារព្វពិធីជួបជុំគ្នា ដើម្បីសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងពាំនាំនូវគ្រឿងឧបភោគ បរិភាគ េភសជ្ជៈ និងថវិកាមួយចំនួន ដើម្បីជួបជុំលេងល្បែងកំសាន្ត ពិសារអាហារសាមគ្គី និង រាំលេងកំសាន្ត យ៉ាងស្និទ្ធស្នាល និងរីករាយបំផុត។ ឆ្នាំនេះការជួបជុំគ្នា ត្រូវបានប្រារព្វធ្វើ នាព្រឹកថ្ងៃទីថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅទីតាំងកងពលតូចអន្តរាគមន៍លេខ១១ ស្ថិតក្នុងតំបន់ភ្នំដំរីរមៀល ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកជំទាវ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមយ៉ាងរីករាយ ពីសំណាក់នាយទាហ៊ាន ពលទាហ៊ាន ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងកងពលអន្តរាគមន៍លេខ១១ តំណាងអជ្ញាធរដែនដីយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលនាឱកាស នោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីកត្តាសន្តិភាព ដែលរកបាន ដោយកម្រតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ មកនេះ ដែលបច្ចុប្បន្នធ្វើឲ្យប្រទេស មានការរីកចម្រើនជាលំដាប់ និងជីវភាពប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ គ្រូបង្រៀន កម្មករ កម្មការនី មានភាពកាន់តែប្រសើឡើង។ ក្នុងនោះកងយោធពលខេមរៈភូមិន្ទ និយាយដោយឡែក និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និយាយជារួម បានពលីឈាមស្រស់ សាច់ស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ ដោយមើលឃើញពីគុណបំណាច់នៃកំលាំងការពារជាតិគ្រប់ប្រភេទ ទើបសម្តេចតេជោ នាយករដ្ឋមន្ត្រី បង្កើតឲ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពសុីវិល ក្រុមហ៊ុនឯកជន ជាមួយអង្គភាពកំលាំងប្រដាប់អាវុធ ក្នុងចក្ខុវិស័យដ៏មុតស្រួច ដើម្បីសហការឧបត្ថម្ភគ្នា ក្នុងស្មារតីសាមគ្គីភាព រួមសុខ រួមទុក្ខ និង រួមសប្បាយរីករាយជាមួយគ្នា ដើម្បីបង្ហាញពីភាពរឹងមាំរបស់ប្រជាជាតិខ្មែរ ក្រោមម្លប់សន្តិភាព និងបាវចនា៖ ជាតិ សាសនា ព្រះ មហាក្សត្រ។

ជាមួយនឹងការជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលនេះ ក៏មានរៀបចំនូវពិធីពិសារអាហារសាមគ្គីរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយកងកំលាំងកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ១១ ព្រមទាំងសប្បុរសជននានា និងមានលេងល្បែងកំសាន្តប្រជាប្រិយខ្មែរផងដែរ។

ចំពោះថវិកា និងសម្ភារ ដែលជាការចូលរួមឧបត្ថម្ភពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រុមហ៊ុន ឡុង ស្រេង ចំការកៅស៊ូបឹងកេត ព្រមទាំងក្រុមហ៊ុន និងសប្បុរសជននានា រួមមាន៖
-ថវិកា ៤១លានរៀល (ឧបត្ថម្ភដល់កងទ័ព ៨២០នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៥មឺុនរៀល) ព្រមទាំងថវិកាមួយចំនួនទៀតដែលនៅសល់ ទុកសម្រាប់ប្រើប្រាស់ក្នុងអង្គភាព
-សម្ភារ និងគ្រឿងឧបភោគបរិភោគរួមមាន៖ ស្រាបៀរ ៤៦០កេស, ទឹកក្រូច ៨០កេស, ទឹកសុទ្ធ ៣២៥កេស, ទឹកផ្លែឈើ ៣០០កេស, តែបៃតង ២កេស, មី ៧០កេស, ទឹកត្រី ៧៤ឡូត៍ និង ៨៥យួរ, ទឹកសីុអីុវ ៧០ឡូត៍ និង ១០០យួរ, នំស្រួយលីលី ២០កេស, សាច់ងៀត ១០០កញ្ចប់, ថ្នាំពេទ្យ ៤,០០០បន្ទះ, នំប័ុងក្រៀម ១៥កេស, ជី ៥តោន, ចានត្រង់ជ័រកៅស៊ូ ១០,០០០ចាន, លួសកងចាន ១០,០០០កង, លួសទ្រចាន ១០,០០០ទម្រ, របាំងការពារជ័រកៅស៊ូពីទឹកភ្លៀង ១០,០០០របាំង, ស្លាបព្រាបង្ហូរជ័រកៅស៊ូ ១០,០០០ស្លាបព្រា, ជ័រមរៈ ៨ធុងស្បេត្រូ និងអាសីុតបង្កកជ័រកៅស៊ូ ១០ប៊ីដុង។

 32860

 32862

 32863

 32861

 32855

 32869

 32868

 32859

 32866

 32856

 32867