ប្រព័ន្ធធារាសាស្ត្រ ម៉ឺនថាំង ធ្វើការជួសជុល ស្តារប្រព័ន្ធនេះឡើងវិញ ជំហានទី ១ សម្រាប់បម្រើឱ្យការស្រោចស្រព

32934

ប្រព័ន្ធធារាសាស្ត្រ ម៉ឺនថាំង ស្ថិតក្នុងឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី គឺជាប្រព័ន្ធធារាសាស្ត្រមួយ ដែលត្រូវបានសាងសង់ឡើងនៅក្នុងសម័យប៉ុលពត ។ ឆ្លងកាត់ជាច្រើនទសវត្សរ៍មកទល់ពេលបច្ចុប្បន្ន ប្រព័ន្ធនេះ មានសភាពចាស់ទ្រុឌទ្រោម ខូចខាតទាំងស្រុង ។ ដោយពិនិត្យឃើញនូវការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់ខាងលើ ពិសេសតម្រូវការទឹកស្រោចស្រព មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការជាមួយបងប្អូនប្រជាពលរដ្ឋ ធ្វើការជួសជុល ស្តារប្រព័ន្ធនេះឡើងវិញ ជំហានទី ១ សម្រាប់បម្រើឱ្យការស្រោចស្រព ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃនៅតំបន់នោះ ។ ការជួសជុលស្តារឡើងវិញនៅក្នុងជំហានទី ១ នេះ រួមមាន ជួសជុលទំនប់អាងទឹកប្រវែង ៥៦០ ម និងស្តារប្រឡាយមេ ០១ ខ្សែ ប្រវែង ១.០០០ ម ។ នៅពេលបញ្ចប់ជំហានទី ១ ប្រព័ន្ធធារាសាស្ត្រ មុឺនថាំង អាចផ្គត់ផ្គង់ស្រោចស្រពដល់ផ្ទៃដីបង្កបង្កើនផលប្រមាណ ១៨០ ហិកតា ។

Meun Thang Canal-Based Irrigation System was built during Pol Pot Regime.
Over the decades, the system has been completely fragmented and destroyed. By examining the difficulties of the people in the area, especially Water Supply needs, Provincial Department of Water Resources and Meteorology collaborated with citizens to rehabilitate this Canal ,phase 1 for irrigation as well as daily use in the area.
This rehabilitation in phase 1 includes reconstruction of 560-meter reservoir and restoring a main canal of a length of 1,000 meters. At the end of phase 1, Meun Thang Canal-Based Irrigation System can supply up to 180 hectares of Agriculture Land.

 32937

 32936

 32935

 32933

 32932

 32931

 32930

 32929