សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ អញ្ជើញប្រកាសបើកឱ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា»

33065

នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី
បើកឲ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ពិធីនេះនឹងមានការចូលរួមពីបណ្តាសប្បុរសជន ជាតិ និងអន្តរជាតិ ភាគីពាក់ព័ន្ធ និងមន្ត្រីនៃរាជារដ្ឋាភិបាលកម្ពុជាជាច្រើនរូបផងដែរ។

ការបង្កើតនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា»នាពេលនេះគឺដើម្បីបន្តនូវសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យ​ ក្នុងការស្វែករកថវិកាពីបណ្តាសប្បុរសជននានា មកទ្រទ្រង់ ក្នុងការព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ ដែលកំពុងរងចាំការព្យាបាលជារៀងរាល់ថ្ងៃនេះ។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ពិធីនេះ(Live)នៅម៉ោង ៨:៣០​នាទីព្រឹក បន្តិចទៀតនេះ ពីវិមានសន្តិភាព៕

 33069

 33067

 33068

 33066

 33070

 33071

 33072