ពិធីទទួលទានអាហារពេលល្ងាច មហោស្រពអប់រំ និងវប្បធម៌យុវជនអន្តរជាតិ ឆ្នាំ២០១៨

33132

សៀមរាប៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបពិធីទទួលទានអាហារពេលល្ងាចស្វាគមន៍គណៈប្រតិភូយុវជន និងយុវជនចំនួន ២៧៣រូបអញ្ជើញមកពីបណ្ដាប្រទេសចំនួន១៩ ក្នុងមហោស្រពអប់រំ និងវប្បធម៌យុវជនអន្តរជាតិ ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

នាឱកាសទទួលទានអាហារពេលល្ងាចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរដល់ក្រុមយុវជនមកពីបណ្ដាប្រទេសទាំង១៩ ដែលបានខិតខំប្រឹងប្រែងរៀបចំដាក់តាំងបង្ហាញពិព័រណ៍វប្បធម៌របស់ប្រទេសខ្លួន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក និងបានផ្ញើសារទៅកាន់យុវជនជាតិ និងអន្តរជាតិឲ្យចេះស្វែងយល់ពីវប្បធម៌រវាងគ្នាទៅវិញទៅមក ដើម្បីរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម។ តំណាងយុវជន និងឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ដែលតំណាងឲ្យប្រទេសរបស់ខ្លួនទៅវិញទៅមក។

Dinner party During Education Festival and International Youth Culture of 2018

Thursday Evening 12 Roch,Chaet, Nopsak 2561
=======================================

Ministry of Education, Youth and Sports collaborated with The Union of Youth Federation of Cambodia in organizing a dinner party to welcome the 273 Youth Delegation from 19 countries during Education Festival and International Youth Culture of 2018 at Sokha Siem Reap under the presidency of H.E Hong Chounarong, Minister of Education, Youth and Sports and H.E Hun Many, National Assemble Member and the Chairman of The Union of Youth Federation of Cambodia.

During a dinner, H.E Hong Chounarong appreciated the youth from 19 countries in working hard to organize a showcase of its cultural exhibitions to exchange experiences with each other and to send messages to national and international youth to better understand the culture of each other in harmony with each other. Representatives of youth and H.E Hong Chounarong have exchanged the souvenirs representing their own countries.

 33128

 33131

 33129

 33122

 33123

 33124

 33125

 33126

 33127

 33133

 33130