លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា អញ្ជើញទៅពិនិត្យការក្រាលក្តារលើឫសឈើនៅប្រាសាទតាព្រហ្ម

33196

ឆ្លៀតក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏មមាញឹក លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះទៅពិនិត្យតាមដាននិងវឌ្ឍនភាពនៃការក្រាលកម្រាលក្តារនៅលើឫសឈើនាប្រាសាទតាព្រហ្ម។

គោលបំណងនៃការចុះទៅពិនិត្យការក្រាលកម្រាលក្តារនេះ គឺដើម្បីមើលភាពរៀបរយនៃការក្រាលកម្រាលនិងស្វែងយល់បន្ថែមពីគុណភាពនៃកម្រាលថាអាចសង្គ្រោះដើមឈើបានកម្រិតណា។ លើសពីនោះទៀត ការក្រាលកម្រាលក្តារលើឫសឈើនៅប្រាសាទតាព្រហ្ម ក៏ស្របទៅតាមអនុសាសន៍របស់កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ (ICC-Angkor) ផងដែរ។

គួរបញ្ជាក់ផងដែរថា ដើមឈើធំៗភាគច្រើននៅក្នុងប្រាសាទតាព្រហ្ម គឺកំពុងរង គ្រោះថ្នាក់ដោយសារកំណើនភ្ញៀវទេសចរជាច្រើនចូលទៅទស្សនាប្រាសាទហើយជាន់លើឫស ឬលើដីក្បែរឫស ជាហេតុធ្វើឱ្យឫសឈើមានដំបៅ ក្រិន មានជំងឺ ហើយហាប់ដីមិនអាចដកដង្ហើមបាន។ ដោយហេតុដូច្នេះ ដើម្បីបញ្ចៀសនូវហានិភ័យដល់ដើមឈើទាំងឡាយ អាជ្ញាធរជាតិអប្សរាក៏រៀបចំក្រាលកម្រាលក្តារលើឫសឈើ ដើម្បីសង្គ្រោះដើមឈើឱ្យមានសុវត្ថិភាពល្អប្រសើរឡើងវិញ៕

 33195

 33198

 33199

 33200

 33201

 33194