លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន សមាជិក សមាគម នារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ស្រុកល្វាឯម

33224

ព្រឹកថ្ងៃព្រហស្សតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៩ មេសា ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ បានអញ្ជើញអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានអនុប្រធាន គណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ស្រុកល្វាឯម ខេត្ដកណ្ដាល ។
លោកជំទាវ បានមានប្រសានស៍ថា ៖ បច្ចុប្បន្នការងារ ស្រ្ដី ក្នុងវិស័យ នយោបាយ និងកិច្ចការងារ ភូមិ ឃុំ ស្រុក ខេត្ដ គឺបានតួនាទីដ៍សំខាន់ណាស់ ព្រោះនារីបានបំពេញ និងបញ្រ្ជាបទៅដល់ស្រ្ដី តាមរយៈការបង្កើនសមត្ថភាព ដែលកំពុងបម្រើការងារ ក្នុងវិស័យ ជាពិសេស នៅមូលដ្ឋាន ដោយផ្សារភ្ជាប់នូវខ្លឹមសារ គ្រោះថ្នាក់អំពីការរំលោភបំពានផ្លូវភេទ អំពើហឹង្សាលើស្ត្រីការជួញដូរផ្លូវភេទ ការបោកបញ្ឆោត ការរើសអើង ភាពក្រីក្រ និងសុខភាពទាំងអស់នេះ គឺដោយសារមូលហេតុ មួយចំនួនដូចជា កង្វះការយល់ដឹងពីតម្លៃរបស់ស្ត្រី របស់មនុស្សខ្លះក្នុងសង្គម ។ ក៏ដូចជាការលើកតម្លៃរបស់ស្រ្តីខ្មែរក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ដែលតម្រូវឲ្យយើងរួមគ្នា ប្រឹងប្រែងចាត់វិធានការរកដំណោះស្រាយ ឲ្យបានទាន់ ពេលវេលា តាមគ្រប់រូបភាព។ លោកជំទាវបន្ដទៀតថា បញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានដាក់ចេញនូវវិធានការជាក់លាក់មួយចំនួន ដើម្បីលើកកម្ពស់ សមភាពយេនឌ័រ ដូចជា ការតែងតាំងស្ដ្រីជា អភិបាលរង រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ការតែងតាំង ឲ្យមានស្រ្ដីជាថ្នាក់ ដឹកនាំ ក្នុងថ្នាក់ភូមិ ឃុំ ស្រុក គ្រប់កម្រិត ការតែងតាំង និងបង្កើនឲ្យមានស្ដ្រីជាថ្នាក់ដឹកនាំ ក្នុងសេចក្ដីសម្រេច នៅតាម ស្ថាប័ន និង អង្គភាពនានា និងសេចក្ដីណែនាំ ក្នុងការលើកកម្ពស់ សមភាព យេនឌ័រ និងបង្កើនភាពអង្គអាច ក្លាហានដល់ស្ដ្រី គ្រប់ក្រសួងស្ថាប័ន ត្រូវបង្កលក្ខណៈ អនុវត្ដស្មារតីលក្ខន្តិកៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ ។ ត្រូវជម្រុញ និងលើកកម្ពស់សិទ្ធិនារី ជាពិសេសផ្តល់ អាទិភាព ដល់នារីក្នុងការប្រឡងជ្រើសរើសក្របខណ្ឌ ការតម្លើងឋានៈ តួនាទី និងការ ចូ ល រួមកម្មវិធីនានារបស់រដ្ឋបាលស្រុក ។

ត្រូវខិតខំការពារផលប្រយោជន៍របស់ស្ត្រី និងទប់ស្កាត់កុំឱ្យ មានការរើ សអើងចំពោះមន្ត្រីរាជការជាស្ត្រី និងត្រូវខិតខំកសាង និងអភិវ ឌ្ឍ ន៍ សមាជិកជាស្ត្រីថែមទៀត ។ អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន និងផ្សព្វផ្សាយឲ្យបា ន ទូលំទូលាយ នូវគោល នយោបាយរបស់បក្ស និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោត រាជរដ្ឋាភិបាលអាណត្តិទី ៦ ឆ្នាំ ២០១៨ ខាងមុខនេះ។

 33221

 33222

 33223

 33220

 33219

 33215

 33216

 33217

 33218

 33214