ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្រ្តីក្រសួងព័ត៌មានអញ្ចើញជាអធិបតីភាពក្នុងពិធីប្រកាស​ចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី

33314

នៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី​ ២០​ ខែ​ មេសា​ ឆ្នាំ​ ២០១៨​ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី​ ។ ពិធីប្រកាសខាងលើនេះប្រព្រឹត្តទៅក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ និងឯក​ឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ ព្រមទាំងមានការអញ្ចើញចូលរួមពីសំណាក់​ ឯកឧត្តមលោកជំទាវ​ ជារដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ អគ្គនាយករង​ ប្រធានអនុប្រធាននាយកដ្ឋាន​នៃក្រសួងព័ត៌មាន​ ប្រធានអនុប្រធានអង្គភាពជុំវិញខេត្ត​ អភិបាលក្រុងស្រុកទាំង៩​ និងប្រធានមន្ទីតាមបណ្តាខេត្តនានាមួយចំនួន​ក៏បានអញ្ចើញចូលរួមក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរព័ត៌មានខេត្តរតនគិរីនាពេលនេះផងដែរ​ ។
​ យោងតាមប្រកាសរបស់ក្រសួងព័ត៌មានស្តីពីការតែងតាំងមន្រ្តីរាជការចុះថ្ងៃទី​ ២​ ខែ​ មេសា​ ឆ្នាំ​ ២០១៨​ សម្រេចតែងតាំងលោក​ កុល ផាន់ណា​ ជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី​ នៃក្រសួងព័ត៌មានជំនួសលោក​ ឆាយ​ បូរិន​ ដែលត្រូវសំរួលភារះកិច្ចថ្មី​អោយទៅបម្រើការងារនៅអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន។

 33312

 33307

 33308

 33309

 33313

 33311