ប្រជាពលរដ្ឋ ៤៧០គ្រួសារ ក្នុងតំបន់អារ៉ែង ទទួលបានជំនួយ


       ប្រជាពលរដ្ឋ ៤៧០គ្រួសារ ក្នុងតំបន់ដាច់ស្រយ៉ាលអារ៉ែង ក្នុងខេត្តកោះកុង បានទទួលអំណោយកាកបាទក្រហម កម្ពុជានៅថ្ងៃទី២៨ ធ្នូនេះ ។

      តំបន់អារ៉ែង ជាតំបន់ដាច់ស្រយ៉ាលមួយ ស្ថិតនៅកណ្ដាលព្រៃ ចំងាយជិត ១០០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង ។ ផ្លូវធ្វើដំណើរទៅកាន់តំបន់អារ៉ែង មានការលំបាកក្រៃលែង ដោយសារតែផ្លូវគ្រលីកគ្រលុកខ្លាំង… ប៉ុន្តែនៅថ្ងៃទី២៨ ធ្នូនេះ ប្រធានសាខាកាកបាទក្រហម ឯកឧត្តម ប៊ុន លើត និង​ក្រុម​ការងារ​នៅ​តែ​ព្យា​យាម​ធ្វើ​ដំណើរ ក្នុង​ការយក​អំណោយ​ចែក​ជូន​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ ។

      តំបន់អារ៉ែង ដាច់ស្រយ៉ាលនោះ គឺជាតំបន់មូយដែលយុវជនក្រុម១៥៧ ធ្លាប់បាននាំអំណោយ និងបានសាងសង់សាលារៀន ៤ខ្នង ជូនកុមារនៅទីនោះផងដែរ ។
ឯកឧត្ដម ប៊ុន លើត អភិបាល​ខេត្ត​កោះ​កុង ក្នុង​ពេល​នាំ​អំណោយ​ចែក​ជូន​ប្រជា​ពលរដ្ឋ ក៏បាន​កោត​សរសើ​ដល់​យុវជន​កម្ពុជា​ក្រុម​១៥៧ ដែល​បាន​រួម​ជួយ​ដល់​កិច្ច​ការងារ​មនុស្សធម៌ នៅ​តំបន់​អារ៉ែង​កន្លង​មក​នេះ​ផង​ដែរ ។

      គួររំលឹកថា ប្រជា​ពលរដ្ឋ ៤៧០​គ្រួសារ ដែល​បាន​ទទួល​អំណោយ​មនុស្ស​ធម៌​ពីកាក​បាទ​ក្រហម​សាខា​ខេត្ត​កោះកុង គឺជា​ប្រជា​ជន​មក​ពី​ឃុំ​ជំនាប់ ឃុំ​ប្រឡាយ និង​ឃុំ​ថ្មដូន​ពៅ ៕

A Rieng 29 12 15 3 copy  A Rieng 29 12 15 4 copy