លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាត់ឫសសីមាខណ្ឌសីមាវត្តទ្រា

33440

ព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាត់ឫសសីមាខណ្ឌសីមាវត្តទ្រា ស្ថិតនៅភូមិស្នាយគ្រាង ឃុំធ្នក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ៖ បានថ្លែងនូវការគោរពដឹងគុណថាសាសនារបស់ប្រទេសនីមួយៗនៅលើពិភពលោកពិតជាបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់គេនិងមានតម្លៃធំធេងណាស់មិនអាចខ្វះបានឡើយដូចជានៅប្រទេសកម្ពុជាត្រូវបានប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ចាត់ទុកវិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

លោកជំទាវក៏បានថ្លែងនូវការពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងអស់ផងដែរ។
លោកជំទាវកិត្តសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណ និងការសរសើរចំពោះមន្ត្រីក្រុមការងារចុះពង្រឹងមូលដ្ឋាន រួមជាមួយសប្បុរសជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោក លោកស្រី សមាជិក សមាជិកា នៃខេត្តស្វាយរៀង និងពុទ្ធបរិស័ទជិតឆ្ងាយដែលបានបរិច្ចាគថវិកា ដើម្បីរួមគ្នាកសាងទើបលេចចេញសមិទ្ធិផលនាពេលនេះ ដើម្បីទុក្ខជាទីគោរពសក្ការៈបូជានៃព្រះពុទ្ធសាសនា ។

លោកជំទាវក៏បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ននេះកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនផងដែរ ដោយសារតែការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ ខណៈ ប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សុខសន្តិភាពទាំងនេះជាតម្លៃដែលបានផ្តល់ឲ្យយើងមានឱកាសបញ្ជូនកូនចៅ ទៅរៀនសូត្រ ចាប់ពីមតេយ្យរហូតដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធា ដោយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងជាចុងក្រោយថាការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏មានការរីចម្រើន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ជាមួយផ្លូវ ជាតិគ្រប់តំបន់ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣របស់រាជរដ្ឋាភិបាល កម្ពុជាដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពជាកត្តាសំខាន់បំផុត ៕

 33439

 33432

 33434

 33438

 33436

 33437

 33435

 33433

 33443

 33448

 33447

 33445

 33444

 33441