លោកជំទាវ មាន សំអាន និងឯកឧត្តម ទឹម ផន អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃទឹង និងភូមិបឹងជ័រ

33520

នារសៀលថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃទឹង និងភូមិបឹងជ័រ សរុបចំនួន ២១៦នាក់ នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។ ជាមួយគ្នានេះ លោកជំទាវ និងឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាកុំភ្លេចនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោកជំទាវ និងឯកឧត្តម ក៏បាននាំយកអំណោយថ្នាំពេទ្យឧបត្ថម្ភដោយ ឯកឧត្តម យក់ ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ចែកជូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបាន ថ្នាំរលាកច្រមុះ ០១ប្រអប់ ថ្នាំឈឺធ្មេញ ០១ប្រអប់ ថ្នាំឈឺភ្នែក ០១បំពង់ និងថ្នាំសម្រាប់ជំងឺឬសដូងបាត ០១ប្រអប់ សរុបអស់ចំនួន ០៤កេសធំ។

 33517

 33516

 33518

 33519

 33514

 33515