សំណង់បង្ហៀរក្បាលហុង បាននឹងកំពុងបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ

33533

សំណង់បង្ហៀរក្បាលហុង បាននឹងកំពុងបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ​ បើទោះបីជាសំណង់នេះ​ ពុំទាន់បានស្ថាបនារួចរាល់យ៉ាងណាក្តី!

ក្រោមការដឹងនាំរបស់ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្ត​ពោធិ៍សាត់​ បានកែប្រែមុខមាត់ពី​ស្ពានក្បាលហុងចាស់ទ្រុឌទ្រោម ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត ចំកណ្តាលក្រុងពោធិ៍សាត់ និងសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ទៅដល់បងប្អូនប្រជាកសិករ។

សំណង់បង្ហៀរក្បាលហុង ស្ថិតក្នុងភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ដែលជាប់នឹងបេះដូងក្រុងពោធិ៍សាត់ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវបានបញ្ចប់នោះ គេឃើញនៅមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចុះងូតទឹកលេងកម្សាន្ត ស្របពេលដែលអាកាសធាតុកំពុងឡើងកំដៅផងដែរ៕

 33534

 33536

 33535

 33537

 33532