ឯកឧត្តម សុខ ឥសាន៖ គណបក្សប្រជាជនកម្ពុជា គ្មានកិច្ចចរចានយោបាយអ្វីទៀតជាមួយ ឯកឧត្តម សម រង្ស៊ី ទេ


(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការលើកឡើងរបស់ ឯកឧត្តម សម រង្ស៊ី ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថា ឯកឧត្តមនៅតែមានសង្ឃឹមថា នឹងបង្កើតកិច្ចព្រមព្រៀងនយោបាយមួយគូប្រជែងនយោបាយរបស់ឯកឧត្តម និងថាឯកឧត្តម ប្រាកដជាវិលមកកម្ពុជាវិញនៅមុនការបោះឆ្នោតឃុំសង្កាត់នៅ ខែមិថុនាឆ្នាំក្រោយ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា នឹងគ្មានកិច្ចចរចានយោបាយអ្វីទៀតជាមួយ ឯកឧត្តម សម រង្ស៊ី ទេ ហើយបើឯកឧត្តម សម សម រង្ស៊ី ចង់ត្រឡប់មកកម្ពុជាវិញ គឺត្រឡប់មកទទួលទោសព្រោះសាលក្រមស្ថាពរបានចេញហើយ ហើយសមត្ថកិច្ចនគរបាលក៏កំពុងតែចាំគាត់ដែរ។”ឯកឧត្តម សម រង្ស៊ី កុំសង្ឃឹមថាមានកិច្ចព្រមព្រៀងនយោបាយនៅមុនការបោះឆ្នោតឆ្នាំ២០១៧”អោយសោះ។