ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ បានដឹកនាំមន្ត្រីបច្ចេកទេសចុះធ្វើការដំឡើងឧបករណ៍នៅស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ ០១ កន្លែងក្នុងខេត្តឧត្តរមានជ័យ


រសៀលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៨ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ចុះធ្វើការដំឡើងឧបករណ៍នៅស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ ០១ កន្លែង ដែលមានទីតាំងស្ថិតនៅផ្នែកខាងលើដងស្ទឹងស្រែង ក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។