ឯកឧត្តម គឹម សន្តិភាព៖គ្រប់ការបោះឆ្នោតទាំងអស់ តែងតែមានអត្រាអ្នកមិនទៅបោះឆ្នោត បើទោះបីប្រទេសនោះកំណត់អំពីការបោះឆ្នោតគឺជាកាតព្វកិច្ចរបស់ពលរដ្ឋក៏ដោយ!


ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា គ្រប់ការបោះឆ្នោតទាំងអស់ តែងតែមានអត្រាអ្នកមិនទៅបោះឆ្នោត បើទោះបីប្រទេសនោះកំណត់អំពីការបោះឆ្នោតគឺជាកាតព្វកិច្ចរបស់ពលរដ្ឋក៏ដោយ!

ឯកឧត្តម បានមានប្រសាសន៍បន្តថា អត្រាមិនទៅបោះឆ្នោត ពុំត្រូវបានសន្មតថាជាសម្លេងគាំទ្រគណបក្សនយោបាយណាមួយនោះឡើយ នេះជាគោលការណ៍អនុវត្តជាសកល ហើយអត្រានេះពុំមែនជាឧបសគ្គសម្រាប់លទ្ធផលផ្លូវការនៃការបោះឆ្នោតនោះទេ!

ឯកឧត្តម បានបន្តទៀតថា អ្នកមិនទៅបោះឆ្នោត ត្រូវបានសន្មតថាបោះបង់ចោលនូវសិទ្ធិស្របច្បាប់របស់ខ្លួន និងទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតដែលកើតចេញពីការសម្រេចចិត្តរបស់អ្នកដែលទៅបោះឆ្នោត!

ឯកឧត្តម បានបញ្ជាក់ថា តែសូមកុំភ្លេចថា ការរារាំងមិនអោយទៅបោះឆ្នោត ឬការធ្វើអោយមានការភ័ន្តច្រលំនាំអោយបាត់ទំនុកចិត្តលើការបោះឆ្នោត គឺជាអំពើល្មើសច្បាប់សម្រាប់កម្ពុជា!