រដ្ឋមន្ត្រីការបរទេសៈ កិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺកម្ពុជានឹងអាចទាញយកប្រយោជន៍ជាច្រើន


(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើបាឋកថាស្តីពីវឌ្ឍនភាពនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ក្នុងរយៈពេល២ទសវត្សរ៍ ដល់និស្សិតមកពីតាមបណ្តាមហាវិទ្យាល័យនិងសាកលវិទ្យាល័យនានាក្នុងរាធានីភ្នំពេញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦។
ជាមួយនឹងការធ្វើបាឋកថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេស ក៏បានចែករំលែកចំណេះដឹងនិងបទពិសោធន៏ដល់និស្សិតដែលបានមចូលរួមផង ដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា កិច្ចប្រជុំលើកដំបូងនៅឆ្នាំ១៩៩៦នៅទីក្រុងបាងកក ASEMមានតែសមាជិកស្ថាបនិកចំនួន២៦ប្រទេស ក្នុងនោះរួមមាន ១០ប្រទេសនៅអាស៊ី និងប្រទេសនៅអឺរ៉ុប ១៥ប្រទេសនិងគណៈកម្មាធិការអឺរ៉ុប។
នៅរយៈពេល ១០ថ្ងៃ ខាងមុខទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១១នៅ ទីក្រុងអ៊ូឡុងបាទ័រ នៃប្រទេសម៉ុងហ្គោលី។ នៅឆ្នាំនេះ ជាខួប២០ឆ្នាំ នៃការបង្កើតកិច្ចប្រជុំអាស៊ី-អឺរ៉ុបហើយរាល់ឆ្នាំប្រទេសជាសមាជិក ASEMទាំងអស់ប្រឹងប្រែងផ្សព្វផ្សាយលើកកំពស់ការយល់ដឹងពីអត្ថប្រយោជ ន៏និងសារៈសំខាន់របស់ASEMនៅក្នុប្រទេសរៀងៗខ្លួន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ប្រធានបទនៃកិច្ចប្រជុំ ASEM ឆ្នាំនេះផ្តោតទៅលើភាពជាដៃគូរសម្រាប់អនាគតតាមរយៈការតភ្ជាប់ដែល ហៅថា “20Years of ASEM:Partnership for the Future through Connectivity “។ តាមរយៈការចូលចូលរួមជាប្រចាំ នៃកិច្ចប្រជុំ ASEM គឺកម្ពុជានិងអាចទាញយកប្រយោជន៏មួយចំនួនរួមមានៈ ពង្រឹងកិច្ចសហការទ្វេភាគីជាមួយប្រទេសជាសមាជិកមួយចំនួនដើម្បី ជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៏លើវិស័យកសិកម្ម ពាណិជ្ជ កម្ម វិនិយោគ និងទេសចរណ៏។ បន្ថែមលើសពីនេះយើងស្វែងរកអាហារូបករណ៏មួយចំនួនសម្រាប់ និស្សិតកម្ពុជាផងដែរ។ ASEM បានរួមចំណែកដល់ការអភិវឌ្ឍន៏ធនធានមនុស្សរបស់ប្រទេសកម្ពុជាតាមរយៈ ស្ថាប័នរដ្ឋ ស្ថាប័នរដ្ឋសភា វិស័យឯកជន។ តាមរយៈ ASEM កម្ពុជាបានលើកកំពស់ទេសចរណ៏និងផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេស ចរណ៏តាមរយៈប្រទេសជាសមាជិក ASEM និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ។ ASEM គឺជាឱកាសសំរាប់លើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិ។ ជាប្រចាំកម្ពុជាក្នុងកិច្ចប្រជុំ ASEMគឺតែងតែចូលរួមផ្តល់មិតយោបល់ក្នុងការតាក់តែង កែសម្រួលលើឯកសារផ្លូវការទាំងឡាយ រួមចំ ណែករកដំណោះស្រាយនិងស្វែងរកកុងសង់ស៊ីសលើបញ្ហាប្រឈមថ្នាក់តំបន់និង ពិភពលោក។ ដែលនេះជាការចូលរួមយ៉ាងពេលញសកម្ម និងស្ថាបនារបស់កម្ពុជាដោយស្មើមុខជាមួយបណ្តាប្រទេសជាសមាជិកដ៏ទៃ ទៀតនៃ ASEM៕

Prak Sokhun 3-7-2016 (1)

Prak Sokhun 3-7-2016 (2)