ដៃគូអភិវឌ្ឍន៍ពង្រឹងកិច្ចសហការជាមួយក្រសួងបរិស្ថានលើការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប


នៅក្នុងជំនួបនៅទីស្តីការក្រសួងបរិស្ថានជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃសុក្រ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ ឤន លឺម៉េស្ត្រ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា រួមជាមួយតំណាងអង្គ FAO និងសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសំដែងការចូលរួមសហការជាមួយក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងឋបនីយជវមណ្ឌលបឹងទន្លេសាប

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ជំរុញឱ្យដៃគូអភិវឌ្ឍន៍ យកចិត្តទុកដាក់លើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមខេត្តទាំង៥ជុំវិញបឹងទន្លេសាប តាមរយៈការផ្តល់ឱកាសការងារ ដែលជាកាលានុវត្តភាពសេដ្ឋកិច្ចសម្រាប់មូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា គម្រោងកែប្រែជីវភាពប្រជាពលរដ្ឋ រួមចំណែកសំខាន់ដល់ការកាត់បន្ថយការពឹងផ្អែកទាំងស្រុងរបស់ប្រជាពលរដ្ឋទៅលើធនធានធម្មជាតិ។

សូមបញ្ជាក់ថា ឋបនីយ៍ជីវមណ្ឌលបឹងទន្លេសាប បានកំណត់ និងទទួលស្គាល់ដោយអង្គការយូនីស្កូ(UNESCO) ក្នុងឆ្នាំ១៩៩៧ ហើយជាដីសើមទឹកសាប ដ៏សំខាន់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាតំបន់គោលដៅអេកូទេសចរណ៍ដ៏ទាក់ទាញបំផុតក្នុងប្រទេសកម្ពុជា។