សកម្មភាពជួសជុលផ្លូវខេត្ដលេខ ២៦៧ (ផ្លូវវត្ដចក)


ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារស្ថាបនាផ្លូវ និងជួសជុលផ្លូវ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានអនុវត្ដជួសជុលផែនការឆ្នាំ​ ដើម្បីជួសជុលផ្លូវខេត្ដលេខ ២៦៧ (ផ្លូវវត្ដចក)។

ការជួសជុលផ្លូវនេះ​ គឺជាផ្លូវប្រភេទDBST ដែលមានបណ្តោយប្រវែង ១​ ៣០០ម៉ែត្រ និងទទឹង ៧ម៉ែត្រ ហើយផ្លូវនេះ​ គិតមកដល់បច្ចុប្បន្នទទួលបានលទ្ធផល ៩៨%។