សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ប្រគេនទេយ្យវត្ថុ និងបច្ច័យ


ក្នុងឱកាសថ្ងៃខួបកំណើតលោកជំទាវ អ៊ូ សាន គម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងបុត្រធីតា បាននាំយកទេយ្យវត្ថុ និងបច្ច័យ ទៅថ្វាយ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត បទុមវតី ……។

ទេយ្យវត្ថុ និងគ្រឿងបរិក្ខា ដែលថ្វាយសម្តេច នាឱកាសនោះ រួមមាន៖ សាដក, អង្ករ ០២តោន, ស្ករស ០២បាវ,តែ ០៤គីឡូក្រាម, មីយើង ០៤កេសធំ, ត្រីខកំប៉ុង ០៤កេស, ទឹកដោះគោខាប់ ០៤កេស, ទឹកក្រូច ០៥កេស, ទឹកបរិសុទ្ធ ០៥កេស។
( រសៀលថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ )