ក្រុមយុវជនស្វែងរកឈាមបរិច្ចាក ១ពាន់ប្លោក


Blood Donat 29 12 15 2 copy

ចល​នា​យុវ​ជន​កម្ពុជា​ក្រុម​១៥៧​… ​ក្រុម​យុវ​ជន​នៃ​សាកល​វិទ្យា​ល័យ​ភ្នំ​ពេញ​អន្តរ​ជាតិ PPIU … ​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម​  ​រួម​និង​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ចំនួន​ទៀត​ ​នៅ​ថ្ងៃ​ទី​២៨​ ធ្នូ​នេះ​ ​បាន​រៀប​ចំ​កម្ម​វិធី​ទិ​វា​បរិច្ចាគ​ឈាម​ ​ក្រោម​ប្រ​ធាន​បទ​ «​អ្នក​បរិ​ច្ចាគ​ឈាម​គឺ​ជា​វីរ​ជន​»​ ។​ ​

កម្ម​វិធី​បរិច្ចាគ​ឈាម​នេះ​ ​នឹង​មាន​រយៈ​ពេល​ ២​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​២៨​ និង​ ២៩​ធ្នូ​ ​ធ្វើ​នៅ​សាកល​វិទ្យា​ល័យ​ភ្នំ​ពេញ​អន្តរ​ជាតិ ​ក្នុង​ខណ្ឌ​ ៧​មករា ​រាជ​ធានី​ភ្នំពេញ ​។​ ​ប្រ​ធាន​ចល​នា​យុវ​ជន​កម្ពុជា​ក្រុម​១៥៧ ​លោក​ ​ម៉ឹង​ ​ពន្លក​ ​បាន​ថ្លែង​ថា​ ​ការ​ផ្ដល់​ឈាម​ គឺ​ជា​អំ​ពើ​ល្អ​មួយ​ ដែល​អាច​ជួយ​សង្គ្រោះ​ជី​វិត​មនុស្ស​ដែល​កំ​ពុង​រង​គ្រោះ​ ​។​

     ​លោក​ ម៉ឹង​ ​ពន្លក​ ​បាន​ឲ្យ​ដឹង​ថា​ ​នេះ​គឺ​ជា​លើក​ទី​២​ ហើយ​ដែល​ក្រុម​យុវ​ជន​របស់​លោក​ ​សហ​ការ​រៀប​ចំ​ការ​ផ្ដល់​ឈាម​នេះ​…​ ក្នុង​នោះ​លើក​ទី​១ ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​ ២០១៤ ​នៅ​សាកល​វិទ្យា​ល័យ​ភូ​មិន្ទ​ភ្នំ​ពេញ​ ​ដោយ​ទទួល​បាន​អំ​ណោយ​ឈាម​ជាង​ ៧០០​ប្លោក ​។​ ​ ​ក្រុម​យុវ​ជន​រំ​ពឹង​ថា​ សម្រាប់​លើក​ទី​២នេះ​ ​គឺ​គេ​អាច​នឹង​ទទួល​បាន​ការ​​ផ្តល់​អំ​ណោយ​ឈាម​យ៉ាង​ហោច​ចំនួន ​១​ពាន់​ប្លោក​ ។​

​របាយ​ការណ៍​របស់​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម​ ​បាន​អោយ​ដឹង​ថា​ ​តម្រូវ​ការ​ឈាម​សម្រាប់​មន្ទីរ​ពេទ្យ​នានា​ គ្រាន់​តែ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​មាន​ច្រើន​រហូត​ដល់​ជាង​ ១០០​ប្លោក​ ក្នុង​ ១ថ្ងៃ​ៗ​…​ និងត្រូវ​ការ​រហូត​ដល់​ជាង​ ៣ពាន់​ប្លោក​ សម្រាប់​តម្រូវ​ការ​ទូ​ទាំង​ប្រ​ទេស​ ជា​រៀង​រាល់​ខែ​ ។​

Blood Donat 29 12 15 3 copy

Blood Donat 29 12 15 4 copy

Blood Donat 29 12 15 6 copy