សម្តេចតេជោ អបអរចំពោះបងប្អូនខ្មែរឥស្លាមទាំងក្នុងនិង ក្រៅប្រទេសបញ្ចប់កាតព្វកិច្ចបួសពេញមួយខែ


ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការអបអរចំពោះបងប្អូនខ្មែរឥស្លាមទាំងក្នុងនិងក្រៅប្រទេស បន្ទាប់ពីទទួលបានជោគជ័យក្នុងការបំពេញកាតព្វកិច្ចបួសពេញមួយខែ ដែលប្រកបដោយសីលធម៌ដ៏ថ្លៃថ្នូរ និងទទួលបានការអប់រំល្អបំផុតក្នុងសាលារ៉ាម៉ាឌន។
សម្តេច តេជោហ៊ុន សែន បានផ្ញើសារតាមទំព័រហ្វេសប៊ុករបស់សម្តេចកាលពីព្រលប់ថ្ងៃទី៣ ខែមិថុនាឆ្នាំ២០១៦នេះថាៈ”ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបរអរសាទរបងប្អូនខ្មែរឥស្លាមនៅក្នុងឱកាសបុណ្យ បញ្ចប់បួស ខែរ៉ាម៉ាឌនរបស់សាសនាឥស្លាម នៅថ្ងៃ ពុធ ទី ៦ ខែ កក្តដា ឆ្នាំ ២០១៦ ខាងមុខនេះ”។
សម្តេចតេជោហ៊ុនបានបញ្ជាក់ថាៈសូម បងប្អួនប្រជាពលរដ្ឋខ្មែរឥស្លាមទាំងក្នុងនិង ក្រៅប្រទេសបានសេចក្តីសុខ និងសប្បាយរីករាយក្នុងថ្ងៃដ៏ល្អត្រកាលនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបំពេញកាតព្វកិច្ចបួសពេញមួយខែ ដែលប្រកបដោយសីលធម៌ដ៏ថ្លៃថ្នូរ និងទទួលបានការអប់រំល្អបំផុតក្នុងសាលារ៉ាម៉ាឌនលើផ្នែកគោលជំហរស្មារតី អារម្មណ៍ ពាក្យសំដី អាកប្បកិរិយា ដើម្បីក្លាយជាពលរដ្ឋដ៏ល្អក្នុងសង្គម និងក្នុងកិច្ចទំនាក់ទំនងល្អជាមួយសមាជិកក្នុងសង្គម បន្ទាប់ពីបានទំនាក់ទំនងល្អជាមួយព្រះអល់ឡោះ។
សូមអល់ឡោះ មេត្តាទទួលយកអំពើល្អទាំងឡាយរបស់បងប្អូន និង សូមមេត្តាប្រែក្លាយអំពើល្អទាំងនេះទៅជាសកម្មភាពជាក់ស្តែង បន្ទាប់ពីខែរ៉ាម៉ាឌននេះទៅ។ សូមជូនពរ សិរីមង្គល វិបុលសុខ និង សូមទទួលបាននូវពលានុភាពខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងសុខភាពល្អបរិបូរណ៍គ្រប់ៗគ្នា៕

HUN SEN 4-7-2016 (1)

HUN SEN 4-7-2016 (3)

HUN SEN 4-7-2016 (4)

HUN SEN 4-7-2016 (5)

HUN SEN 4-7-2016 (6)