ឯកឧត្តម កែន សត្យា សូមគោរពជូនពរ និងអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេច ត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុប ទទួលស្គាល់ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី


ឯកឧត្តម កែន សត្យា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកែប

សូមគោរពជូនពរ និងអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលសម្ដេច ត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុប ទទួលស្គាល់ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី២ ដែលរៀបចំនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ចេញសេចក្តីថ្លែងការណ៍រួមទទួលស្គាល់ជា ប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council-ACC) ដែលជាស្ថាប័នមួយរបស់ សន្និសិទ្ធអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP)។

វេទិកានយោបាយអាស៊ី-អឺរ៉ុប (2nd Asia Political Forum- AEPF) ដែលបានរៀបចំឡើង ដោយក្រុមអ្នកនយោបាយអភិរក្ស និងកែទម្រង់អឺរ៉ុប (European Conservative and reformists Group-ECR) បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ជាមួយនឹងការចេញសេចក្តីថ្លែងការណ៍រួមទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។