កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការងារ​ត្រៀម ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨


រាជធានី​ភ្នំពេញ ៖ កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការងារ​ការងារ​ត្រៀម ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ស្ដីពី​ការ​បង្ហាញ​ទស្សនីយភាព​វប្បធម៌ និង​កីឡា​ក្បាច់គុន​បុរាណ​ខ្មែរ ការ​បំពាក់​ភ្លើង​ពណ៌ អម​ដោយ​ភ្លេង​ស្តង់ដារ​អន្តរជាតិ ការ​បាញ់​កាំជ្រួច​តាម​ក្បួនខ្នាត​គ្រប់​ប្រភេទ ជា​ពិសេស​នឹង​ទទួល​បាន​ព្រះ​ប្រទាន​ភ្លើង​គប់​ពី​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នេះ​ជា​លើក​ដំបូង​ក្នុង​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា ។

កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការងារ​ពិធី​បើក និង​បិទ ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃពុធ ៩កើត ខែ​ជេស្ឋ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺនកីឡា ។