រដ្ឋបាលខេត្តរតនគិរី​ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការការឯកភាពខេត្ត​


ព្រឹកថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ​២០១៨​ រដ្ឋបាលខេត្តរតនគិរី​ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការការឯកភាពខេត្ត​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត​ លោកមេបញ្ជាការ​ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ លោក​ លោកស្រីប្រធាន​ អនុប្រធានមន្ទីរពាក់ព័ន្ធ​ មេឃុំ​ ចៅសង្កាត់​ ប៉ុស្តិ៍​នគរបាល​ទូទាំងខេត្ត​ ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនាដើម្បីពិនិត្យលើសភាពការណ៍សន្តិសុខ​ សណ្តាប់ធ្នាប់ក្នុងខេត្ត​ ណែនាំអំពីការអនុវត្តផែនការការពារពង្រឹងសន្តិសុខ​ សណ្តាប់ធ្នាប់ទូទៅក្នុងខេត្តទាំងមុន​ និងក្រោយបោះឆ្នោត​ និងពង្រឹងណែនាំលើការអនុវត្ត​ តួនាទី​ ភារកិច្ច​ របៀបរបបការងារ​ ។