លោកជំទាវ ពេជ ចន្ទមុន្នី​ បានបន្តប្រគល់អណ្តូងទឹកស្អាតជាផ្លូវការ​ចំនួន៥៤ទៀត ក្នុងខេត្តសៀមរាប​ ខេត្តឧត្តរមានជ័យ​ និងខេត្តបន្ទាយមានជ័យ


លោកជំទាវ ពេជ ចន្ទមុន្នី​ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងជាប្រធានមូលនិធិអណ្តូងទឹកស្អាតរបស់​ លោកតា ហ៊ុន នាង នឹងលោកយាយឌី ប៉ុក មាតាបិតាបង្កើតរបស់​ សម្តេចតេជោ ហ៊ុន​ សែន នឹងត្រូវជាមាតាបិតាក្មេករបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌឹត ប៊ុនរ៉ានី ហ៊ុនសែន​ បានបន្តប្រគល់អណ្តូងទឹកស្អាតជាផ្លូវការ​ចំនួន៥៤ទៀត ស្ថិតនៅក្នុងខេត្តសៀមរាប​ ខេត្តឧត្តរមានជ័យ​ និងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ​ លោកជំទាវបានយកអ្នកជំងឺធ្ងន់មួយចំនួន​ មកព្យាបាលបន្តនៅរាជធានីភ្នំពេញ​ ដែលរាល់ការចំណាយទាំងស្រុង​ ស្ថិតក្រោមការឧបត្ថម្ភរបស់​សម្តេចអគ្គមហាសេនាបតីតេជោ​នាយករដ្ឋមន្រ្តី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕