ឯកឧត្តម ថោ ជេដ្ឋា អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះពិនិត្យការដ្ឋានសាងសង់ឡើងវិញ ទំនប់ជណ្តើរកាច់


ថ្ងៃពុធ ៩កើត ខែជេសដ្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៨ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះពិនិត្យការដ្ឋានសាងសង់ឡើងវិញ ទំនប់ជណ្តើរកាច់ ស្ថិតក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

គួររំលឹកផងដែរថា ទំនប់ជណ្តើរកាច់ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានសាងសង់ឡើងវិញ សម្រាប់បម្រើឱ្យការស្រោចស្រពនៅក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ការងារដែលត្រូវអនុវត្តមាន សាងសង់ឡើងវិញទំនប់អាងទឹកប្រវែង ២.២០០ ម និងបំពាក់សំណង់សិល្បការតូចធំ សរុបចំនួន ០៥ កន្លែង ។ នៅពេលសាងសង់ឡើងវិញរួច ទំនប់នេះ នឹងមានសមត្ថភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ចំនួន ១.៦៧៤ ហត និងស្រូវប្រាំង ១.៤៤៩ ហិកតា ។