មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានធ្វើការជីកប្រឡាយ ០១ ខ្សែ


ដើម្បីបំពេញបន្ថែមនូវតម្រូវការទឹកស្រោចស្រពជូនបងប្អូនប្រជាកសិករនៅក្នុងឃុំរការ ស្រុកពារាំង មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានធ្វើការជីកប្រឡាយ ០១ ខ្សែ ដើម្បីនាំទឹកពីបឹងគោល ទៅបម្រើឱ្យការងារបង្កបង្កើនផលនៅតំបន់នោះ ។ ការជីកប្រឡាយ ០១ ខ្សែខាងលើ គឺមានប្រវែង ១.៣៦០ ម៉ែត្រ និងមានសាងសង់សំណង់ឆ្លងកាត់ប្រឡាយ ចំនួន ០១ កន្លែង ផងដែរ ។ នៅពេលបញ្ចប់ការងារ ប្រឡាយ ០១ ខ្សែនេះ នឹងផ្តល់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីស្រូវវស្សា ចំនួន ២២៥ ហិកតា និងស្រូវប្រាំង ចំនួន ១.២៤៩ ហិកតា ។