អភិបាលខេត្តកណ្តាល​ រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគារអនុវិទ្យាល័យត្រពាំងរកា


នាព្រឹកថ្ងៃព្រហស្បតិ៍​ ១០កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨​ នៅឃុំភ្នំបាត​ ស្រុកពញាឮ​ មានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគារអនុវិទ្យាល័យត្រពាំងរកា​ ១​ ខ្នង​ ៥​ បន្ទប់​ ទំហំ​ ៤០ម៉ែត្រ​ គុណ​ ៩ម៉ែត្រ​ ដំបូលប្រក់ក្បឿង​ ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្តឆ្នាំ២០១៨​​​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ដោយមានការចូលរួមពីមន្ត្រីរាជការ​ សិស្សានុសិស្ស​និងប្រជាពលរដ្ឋ​ ជាង​ ៦០០​នាក់។
*ក្នុងឱកាសនោះដែរ​ ឯ.ឧ​ អភិបាលខេត្ត​ បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស​ចូលរួម​ចំនួន៥០០​ នាក់​ ក្នុងម្នាក់ៗ​ទទួលបានថវិកា​ ចំនួន​ ១​ ម៉ឺនរៀល​ និង​ លោកគ្រូ​ អ្នកគ្រូចំនួ​ន​ ៧៨​ នាក់​ ក្នុងម្នាក់ៗទទួលបានថវិកា​ ចំនួន​ ៥​ម៉ឺនរៀល​៕