សមាជិកគណបក្សសង្គ្រោះជាតិ ៧៥១ ចូលរួមជាមួយគណបក្សប្រជាជន


     សមាជិក​គណបក្ស​សង្គ្រោះជាតិ​ចំនួន ​៧៥១​នាក់​ នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​ បាន​ប្រកាស​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោយ​ការ​ផ្តាច់​ខ្លួន​ច្រើន​ថ្ងៃ​កន្លង​មកនេះ​ ។ ​

     នៅ​ថ្ងៃទី២៩​ធ្នូ​នេះ​ សមាជិក​ទាំង​ ៧៥១​នាក់​ ត្រូវ​គេ​ឃើញ​បាន​នាំ​ជិះ​គោយន្ត​ដង្ហែរ​តាម​ថ្នល់​ ដោយ​ខ្លះ​មាន​ការ​រាំសប្បាយ​ផង​ដែរ​ ពេល​នាំគ្នា​ចូល​រួម​ក្នុង​ពិធី​ទទួល​ ស្គាល់ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ។​ ក្រុម​អ្នក​ផ្តាច់​ខ្លួន​ចេញ​ពី​គណបក្ស​សង្គ្រោះជាតិ​ ត្រូវគេ​ឃើញ​បាន​ ប្រកាស​តាម​ឧគ្ឈោ​សន​ស័ព្ទ​ថ្កោល​ទោស​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ទាំង២​ ថា​ជាមេ​ដឹក​នាំ​មិន​ដែល​បាន​ជួយ​អ្វី​ជូន​ប្រជាជន​ និង​ប្រទេស​ជាតិ​នោះទេ ​ក្រៅ​ពី​ការ​ញុះញង់​អោយ​ខ្មែរ​ស្អប់​គ្នា​ ដើម្បី​ការ​ចង់​ដណ្តើម​អំណាច ។​

     ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោក ​សម​ រង្ស៊ី​ វេលា​ចុងក្រោយនេះ​ បាន​រងការ​ផ្តន្ទា​ទោស​ដាក់​គុក​ចំនួន​២ឆ្នាំផង​… ការប​ង្គាប់​របស់​តុលាការ​ដើម្បី​ចូល​ខ្លួន​បំភ្លឺ​លើ​ករណី​មួយចំនួន​ទៀត​ ក្នុង​នោះ​រួម​មាន​ការ​បង្ហោះ​ឯកសារ​មិន​ពិត​ចោទ​ថា​ កម្ពុជា​និង​វៀតណាម​បាន​ធ្វើ​កិច្ច​ចរចា ​ដើម្បី​ចុះ​ហត្ថលេខា​សម្រាប់​រំលាយ​ព្រំដែន​ជាតិ​នៃ​ប្រទេសទាំង២​… និង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​មួយ​ទៀត​ចោទ​ថា​ «របប​កើត​ថ្ងៃ​៧​មករាឆ្នាំ​១៩៧៩​ បាន​កាត់ទោស​ប្រហារជីវិត​ សម្តេច​ព្រះ ​នរោត្តម ​សីហនុ​ និង​ចោទថា​ព្រះអង្គ​ជា​ជន​ក្បត់ជាតិ​»​ ផង​ទៀត ។​

     ប្រភព​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះជាតិ​មុន​នេះ ​បាន​អោយ​ដឹងថា ​ដើម្បី​រក​ការវិល​ត្រឡប់​ ​សម រង្ស៊ី​ មក​ប្រទេសកម្ពុជា​វិញ​ គឺ​គេ​រំពឹង​រក​ការ​លើកលែង​ទោស​ពីព្រះមហាក្សត្រ​… ប៉ុន្តែ​ សម្តេច​តេជោ​សែន​ កាល​ពីម្សិលមិញ​ បាន​មាន​ប្រសាសន៍​បង្ហាញ​ភាព​ម៉ឺងម៉ាត់​ នៃ​ការ​មិន​ស្នើសុំ​រកការ​លើកលែង​ទោស​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​មាន​ទោស​តាម​ផ្លូវ​តុលា​ការ​នោះ​ទេ ។​

CPP Member 30 12 15 2 copy

CPP Member 30 12 15 3 copy