សាលាភូមិន្ទរដ្ឋបាល មានរៀបចំពិធីសម្ភោធស្តូបរូបសំណាកព្រហ្មបាយ័ន


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃ ព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៨ នៅសាលាភូមិន្ទរដ្ឋបាល មានរៀបចំពិធីសម្ភោធស្តូបរូបសំណាកព្រហ្មបាយ័ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ជាច្រើនរូបទៀត។