ឯកឧត្ដម​ ឡេង​ ប៊ុងតេង និងក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​ជ្រោយ​ចង្វារ​ បាន​អញ្ជើញ​ចូល​រួម​គោរពវិញ្ញាក្ខ័ណ្ឌនិងបំពាក់​កម្រង​ផ្កា​ដល់​សព​លោក​ស្រី​ មៀច​ យូគា


នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ ១២កើត​ ខែ​ជេស្ឋ​ ឆ្នាំ​ ច​ សំរឹទ្ធ​ស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ គ.ស​ ២០១៨​ ឯកឧត្ដម​ ឡេង​ ប៊ុងតេង​ ទី​ប្រឹក្សា​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​ជ្រោយ​ចង្វារ​ លោក​ ម៉ៅ​ ប៊ុនថា​ ចៅ​សង្កាត់​ជ្រោយ​ចង្វារ​ លោក​ចៅសង្កាត់រង ក្រុមប្រឹក្សា​​​សង្កាត់​ មន្រ្តីសង្កាត់.ភូមិ​និងក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​ជ្រោយ​ចង្វារ​ បាន​អញ្ជើញ​ចូល​រួម​គោរពវិញ្ញាក្ខ័ណ្ឌនិងបំពាក់​កម្រង​ផ្កា​ដល់​សព​លោក​ស្រី​ មៀច​ យូគា​ ដែល​ភរិយា​របស់​លោក​ពេជ្រ​ សារឿន​ អតីត​ចៅ​សង្កាត់​ជ្រោយ​ចង្វារ​ ដែលមរណភាព​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ដោយ​រោគាពាធ​៕