ឯកឧត្តម វេង សាខុន និងសហការី បានបន្តដំណើរចុះពិនិត្យមើលកសិដ្ឋាន ចំការស្វាយចន្ទី និងម្រេចធម្មជាតិ


រសៀលថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយឯកឧត្តម អនុរដ្ឋលេខាធិការទទួលបន្ទុករដ្ឋបាលព្រៃឈើ ហើយនិងសហការី បានបន្តដំណើរចុះពិនិត្យមើលកសិដ្ឋាន ចំការស្វាយចន្ទី និងម្រេចធម្មជាតិ ដែលមានម្ចាស់កសិដ្ឋានឈ្មោះ លឹម ស្រេង ស្ថិតនៅក្នង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពតលើផ្ទៃដី ៤០០ ហិកតា ក្នុងនេះម្រេចដាំបានចំនួន ២ម៉ឺនជន្លុង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤១។ តាមការបញ្ជាក់របស់ម្ចាស់កសិដ្ឋានបានឲ្យដឹងថា ក្នុងឆ្នាំនេះអាចនឹងទទួលផលបាន ១) ស្វាយចន្ទីប្រមាណជា ១៥០ តោន និង២) ម្រេចបានចំនួន ៥តោន (ការប្រមូលផលលើកទីមួយ) ។ ចំពោះតម្លៃម្រេចវិញគឺមានតម្លៃថេរ គឺពី ១៥ ដុល្លារ រហូតដល់ ៣០ ដុល្លារក្នុងមួយដុល្លារ ដោយសារកសិដ្ឋាននេះស្ថិតនៅក្នុងសមាគមន៍ម្រេចកំពត ដោយឡែកចំពោះផលស្វាយចន្ទីមានតម្លៃប្រមាណជាជាង ២ដុល្លារក្នុងមួយដុល្លារ ។