ការិយាល័យធម្មការ និងសាសនាក្រុងកំពង់ចាម បានរៀបចំវេទិកាប្រយុទ្ធប្រឆាំងនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់


ថ្ងៃអាទិត្យ ១៣ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ការិយាល័យធម្មការ និងសាសនាក្រុងកំពង់ចាម បានរៀបចំវេទិកាប្រយុទ្ធប្រឆាំងនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងជួបសំណេះសំណាលជាមួយមេដឹកនាំសាសនាទូទាំងក្រុងកំពង់ចាម។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោកជំទាវ មិន ចន្ឌីណែត អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា។