ឯកឧត្តម ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន ជាង ៨,០០០នាក់ ក្នុងស្រុកក្រូចឆ្មារ


នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន ជាង ៨,០០០នាក់ ក្នុងឃុំជំនីក និងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕