គំរោងជួសជុលផ្លូវជាតិលេខ៥៣ប្រវែង៤.០០០ម៉ែត្ររបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តខេត្តកំពង់ឆ្នាំងសំរេចបាន៤៥ភាគរយហើយ


កំពង់ឆ្នាំងៈឯកឧត្តមកែវ ពៅប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងនៅល្ងាចថ្ងៃទី២៩ ខែឧសភាឆ្នាំ២០១៨នេះថាៈការជួសជុលផ្លូវជាតិ លេខ៥៣ចាកកៅស៊ូDBSTក្នុងឃុំស្រែថ្មីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រវែង៤.០០០ម៉ែត្រទទឹង៦ម៉ែត្រ ដែលរងការខូចខាតដោយទឹកភ្លៀង ដើម្បីសំរួលក្នុងការធ្វើចរាចរណ៍ដែលជាថវិការបស់ក្រសួងអនុវត្តគំរោងដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងគឺអនុវត្តទៅដោយរលូនសំរេចបាន៤៥ភាគរយហើយ។

ឯកឧត្តមកែវ ពៅបានបញ្ជាក់អោយដឹងទៀតថាៈផ្លូវ គឺជាសរសៃឈាមសេដ្ឋកិច្ចនិងសំរួល ក្នុងធ្វើចរាចរណ៍ជាពិសេសការកាត់បន្ថយកុំអោយកើតមានករណីគ្រោះថ្នាក់ដោយចរាចរណ៍។

ឯកឧត្តមកែវ ពៅក៏ បាន​អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅសងខាងផ្លូវ សូមមានការយោគយល់ ផលប៉ះពាល់មួយចំនួននៅពេលក្រុមការងាររបស់មន្ទីរ ជួសជុលផ្លូវនេះ។

តំណាងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុនសែន,ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល,ឯកឧត្តមឈួរ ច័នឌឿន,ឯកឧត្តមកែវ ពៅដែលបានគិតគូរនិងដោះស្រាយបញ្ហាប្រឈមនិងសំណូមពរចាំបាច់របស់ពួកគាត់បានទាន់ពេលវេលានិងសូមគោរពជូនពរសម្តេចនិងឯកឧត្តមមានសុខភាពល្អដេីម្បីបន្តដឹកនាំប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។