លោកជំទាវដោកសុទ្ធាបានថ្លែងកោតសរសើរដល់អង្គភាពដល់អាជ្ញាធរខេត្តនិងអង្គភាពទាំងអស់ដែលបានបំពេញតួនាទីនិងភាកិច្ចរបស់ខ្លួន


លោកជំទាវដោកសុទ្ធាបានថ្លែងកោតសរសើរដល់អង្គភាពដល់អាជ្ញាធរខេត្តនិងអង្គភាពទាំងអស់ដែលបានបំពេញតួនាទីនិងភាកិច្ចរបស់ខ្លួនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដើម្បីធានាបាននូវសុខសន្តិភាព ស្ថេរភាពជូនប្រជាពលរដ្ឋបានល្អប្រសើរហើយមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងខេត្តកំពង់ឆ្នាំង។

លោកជំទាវបានថ្លែងកោតសរសើរបែបនេះនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ី ណាតអភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីមន្រ្តីសាលាខេត្តនិងលោក លោកស្រីអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ៕