សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម និងសណ្ឋាគារស្កាយម៉ោនថិនវ្យូ


ព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម
និង សណ្ឋាគារ របស់ក្រុមហ៊ុន ស្កាយម៉ោនថិន វ្យូ អ៊ិនវេសមិន ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកជំទាវឧកញ៉ាបណ្ឌិត កែវ ម៉ាលី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស្កាយម៉ោនថិនវ្យូ អិនវេសមិន ឯ.ក បានឲ្យដឹងថា គម្រោងវិនិយោគ សាងសង់អាគារពាណិជ្ជកម្ម និងសណ្ឋាគាររបស់ក្រុមហ៊ុន ដែលកំពុងប្រារព្វពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា នាឱកាសនេះ គឹគ្រោងនឹងសាងសង់លើផ្ទៃដី៨.៧៤០ ម៉ែត្រក្រឡា ដែលមានអាគារកម្ពស់១២ជាន់មួយខ្នង , អាគារកម្ពស់២៥ជាន់មួយខ្នង និងអាគារកម្ពស់៣៣ជាន់ ចំនួន២ខ្នងដែលគ្រោងចំណាយថវិកាសរុបប្រមាណ ១០៩លានដុល្លារអាមេរិក៕