សភាបើកកិច្ចប្រជុំរដ្ឋសភាលើកទី១០នីតិកាលទី៥ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈចំនួន៤


នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរដ្ឋសភាលើកទី១០នីតិកាលទី៥ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈចំនួន៤រួមមាន÷
១- សេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំនិងការ ប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី។
២- សេចក្តីព្រាងច្បាប់ស្តីពី សញ្ជាតិ ។
៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី។
៤- សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្តីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ៕