លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ក្នុងពិធី​អបអរ​សាទរ​​ខួប​លើក​​ទី៦៩ ទិវាកុមារ​អន្តរជាតិ និង​ទិវា​កុមារ​កម្ពុជា ១មិថុនា


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីក្នុងពិធី​អបអរ​សាទរ​​ខួប​លើក​​ទី៦៩ ទិវាកុមារ​អន្តរជាតិ និង​ទិវា​កុមារ​កម្ពុជា ១មិថុនា ក្រោមប្រធានបទ​ “រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍគ្រួសារ និង​សង្គមជាតិ” និងខួបលើកទី១៧ ទិវា​ពិភព​លោក​​ប្រឆាំង​ពលកម្ម​កុមារ ១២​ មិថុនា ក្រោម ប្រធានបទ “ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយ រងគ្រោះផ្នែកសុខភាព ​សម្រាប់​កម្មករ និយោជិត វ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារ” ដែលបានរៀបចំ ឡើងនៅសាល មហោស្រព នៃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃ ព្រហស្បត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍ថា ៖ ទិវា ១មិថុនា នេះត្រូវបាន ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រ កម្ពុជា បានលុបបំបាត់ពលកម្មកុមារជាបញ្ហា​អាទិភាព​​ និងចាត់​វិធាន ការឱ្យមាន ប្រសិទ្ធភាព ក្រសួង​​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ពង្រឹង​​ការ ទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ ដោយ​ផ្តោត​លើ​គោលការណ៍​ចម្បង​ ៣ គឺ៖ ១) ការដកហូតកុមារ ពីទម្រង់​ធ្ងន់ធ្ងរ​ នៃពលកម្មកុមារ ដើម្បី​ឱ្យ​កុមារ​​​ទទួល​​បានការអប់រំ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និងសមាហរណកម្ម កុមារ​ទៅ​ក្នុងសង្គម ២) កិច្ច​សហការ ជាមួយ​សង្គមស៊ីវិល ​និង​ការប្រយុទ្ធ​ប្រឆាំង​ការជួញ​ដូរ​ស្រ្តី និងកុមារ និង៣) លើក​កម្ពស់​​ការងារ​សមរម្យ និង​សុវត្ថិភាព​ការងារ​​កុមារ ។ វិធានការទាំងនេះបានជួយលើក ស្ទួយកុមារនៅកម្ពុជាឲ្យកាន់តែមានការយកចិត្តទុកដាក់បន្ថែមទៀត ។