លោកជំទាវ មាន សំអាន អញ្ជើញទទួលជួបសវនាការជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមបក្សរណសិរ្សមាតុភូមិវៀតណាម


នាព្រឹកថ្ងៃសុក្រ ទី៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជ៉ំពិសេស​ វិមានព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញទទួលជួបសវនាការជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមបក្សរណសិរ្សមាតុភូមិវៀតណាម ដែលដឹកនាំដោយឯកឧត្តម​ ហៅ​​ អាឡេញ សមាជិកមជ្ឈឹមបក្ស អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូ​ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។