អបអរសាទរឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានការពារនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកអប់រំប្រកបដោយជោគជ័យ


សូមចូលរួមអបអរសាទរឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានការពារនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកអប់រំប្រកបដោយជោគជ័យ ក្រោមប្រធានបទ៖ “យុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រងអប់រំដើម្បីទទួលបានពលរដ្ឋដែលមានគុណភាពនៅកម្ពុជា” កាលពីព្រឹកថ្ងៃពុធ ០១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសាកលវិទ្យាល័យជុឡាឡុងកន ព្រះរាជាណាចក្រថៃ។

តាមនាមថ្នាក់ដឹកនាំ និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ សូមចូលរួមអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងសម្រាប់ការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យដែលធ្វើឲ្យវិស័យអប់រំ យុវជន និងកីឡា រយៈពេលប៉ុន្មានឆ្នាំនេះ ទទួលបាននូវលទ្ធផល និងការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយផ្អែកលើការអនុវត្ត និងការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីអប់រំ និងភាគីពាក់ព័ន្ធទាំងអស់ក្រោមកំណែទម្រង់វិស័យអប់រំជាអាទិភាពចំនួន១៥ចំណុច និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០១៤-២០១៨។