សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូនគណៈប្រតិភូសមាជិកព្រឹទ្ធសភាបារាំង អញ្ជើញចូលជួបសម្តែងការគួរសម


ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៦:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christophe Andres Frassa សមាជិកព្រឹទ្ធសភាបារាំង និងជាសមាជិកនៃសភានិយាយភាសាបារាំង (APF) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨…។
សមាជិកគណៈប្រតិភូ ដែលរួមដំណើរមកជាមួយមាន៖
១. លោក Bousquet Marc ស្ថាបនិកនៃទីភ្នាក់ងារសារព័ត៌មានបារាំង និងជាប្រធានទីប្រឹក្សាផ្នែកទំនាក់ទំនងនយោបាយ ដែលមានបទពិសោធន៍រៀបចំការឃោសនាបោះឆ្នោតជាង៤០ឆ្នាំ នៅ២៥ប្រទេស ក្នុងទ្វីបចំនួន៣។
២. លោក Alberto Thiery អ្នកសម្របសម្រួលទូទៅ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International-CDI)។