សហរដ្ឋអាមេរិកប្រកាសលើកលែងពន្ធ លើទំនិញមួយចំនួនផលិតនៅកម្ពុជា


US Duty free 07 07 16 2 copy

     សហរដ្ឋអាមេរិកបានប្រកាសលើកលែងពន្ធលើទំនិញមួយចំនួន ដែលផលិតនៅកម្ពុជា ។ ការប្រកាសនេះ បានធ្វើទន្ទឹមនឹងដំណាក់កាលដើរញុះញង់ធ្វើ Lobby របស់គណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ដែលចង់ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើច្បាប់មួយសម្រាប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា ។

     ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកក្កដា នេះ បានសរសេរថា ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសការពង្រីកដ៏ធំមួយ នៃការអនុគ្រោះផ្នែកពាណិជ្ជកម្ម ដែលនឹងនាំប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា ។ ក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ។ ប្រទេសកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍតិចតួច ដែលមានផលិតទំនិញសំរាប់ការធ្វើដំណើរ ដូចជា វ៉ាលី កាបូបស្ពាយ កាបូបដៃ និងកាបូបលុយដាក់ក្នុងហោប៉ៅ នឹងអាចនាំរបស់ទាំងនេះ ទៅកាន់សហរដ្ឋអាមេរិក ដោយមិនបាច់បង់ពន្ធ ។

     ការពង្រីកប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP មិនត្រឹមតែផ្តល់ឱ្យកម្ពុជានូវលទ្ធភាពចូលទៅ ក្នុងទីផ្សានាំចូលទំនិញ នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ តែវាថែមទាំងលើកទឹកចិត្តដល់ការអភិវឌ្ឍ នៃឧស្សាហកម្មវាយនភណ្ឌរបស់កម្ពុជាថែមទៀត ។

     លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានមានប្រសាសន៍ថា “ការប្រកាសរបស់ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក អាចបើកទីផ្សាមួយថ្មីទាំងស្រុង សំរាប់ក្រុមហ៊ុននាំចេញកម្ពុជា ហើយអាចបង្កើតអោយមានការងាររាប់ពាន់សំរាប់ប្រជាជនកម្ពុជា។ លោកថា អាមេរិកលើកទឹកចិត្តឱ្យផលិតករកម្ពុជា ទាញយកប្រយោជន៍ពីឱកាសថ្មីនេះ ដែលនឹងជួយបង្កើនមុខវិស័យនៃមូលដ្ឋាន សេដ្ឋកិច្ចរបស់កម្ពុជាជួយជំរុញកំណើនលូតលាស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ៕

US Duty free 07 07 16 3 copy  US Duty free 07 07 16 4 copy

US Duty free 07 07 16 5 copy  US Duty free 07 07 16 6 copy