ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយក្រុមគ្រូពេទ្យ មកពីប្រទសម៉ាឡេស៊ី បានចុះពិនិត្យព្យាបាល និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ឃុំអមលាំង ស្រុកថ្ពង


ស្រុកថ្ពង នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែ ជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយក្រុមគ្រូពេទ្យ មកពីប្រទសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន Pestech ចំនួន ២៥៥នាក់ បានចុះពិនិត្យព្យាបាល និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅអនុវិទ្យាល័យ អមលាំង ឃុំអមលាំង ស្រុកថ្ពង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយពិនិត្យ និងព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋចំនួុន ២០០០នាក់ ក្នុងមួយថ្ងៃ គិតចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨។